For read a book, Please sign into your account.
loginកំណត់ត្រា អ្នកនិពន្ធ
លោក ខេស៊ីបាណែត ជាសាស្ត្រចារ្យ នៅ វិទ្យាស្ថាន CamEd Business School។
អត្ថបទនេះ អាចសម្របបាន ដោយមានការគាំទ្រ ពី វិទ្យាស្ថាន CamEd Business School។
អត្ថបទស្រាវជ្រាវនេះដែរ ត្រូវបានដាក់ជូនទៅ សារពត៌មានគណនេយ្យ និង ធុរកិច្ចអាស៊ាន (ASEAN Journal of Accounting and Business) កាលពីថ្ងៃ ២៦ មិថុនា ២០១៧។
IFRS បានក្លាយជាលក្ខខណ្ឌចាំបាច់កាន់តែខ្លាំងក្នុងការអភិវឌ្ឍន៏សេដ្ឋកិច្ច។ក្នុងចំណោមប្រទេសទាំងនេះវិស័កសិកម្មគឺជាសមាសធាតុស្នូលរបស់សេដ្ឋកិច្ច្។
ការសិក្សានេះស្វែងយល់របៀបនៃស្តង់ដាររបាយការណ៏ហរិញ្ញវត្ថុអន្តរជាតិ(IFRS) សម្រាប់វិស័យកសិកម្ម ស្តង់ដារគណនេយ្យអន្តរជាតិ(AIS)41ត្រូវបានអនុវត្តចំពោះផលិតផល កសិកម្មដ៏សំខាន់ក្នុងឧស្សាហកម្មកៅស៊ូ(ជ័រកៅស៊ូ)។ វិសាលភាពនៃការសិក្សានេះត្រូវបានកំណត់ត្រឹមក្រុមហ៊ុនផលិតកៅស៊ូដែលមានកាកែឆ្នៃក្រោយការប្រមូលផលក្នុងការអភិវឌ្ឍន៏សេដ្ឋកិច្ចកម្ពុជា។ កម្ពុជាជាប្រទេសមួយស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៏ ដែលត្រូវប្រតិបត្តិតាមស្តង់ដាររបាយការណ៏ហិរញ្ញវត្ថុអន្តរជាតិ(IFRS) ឬ IFRS សម្រាប់សហគ្រាសខ្នាតតូច និង មធ្យម។ សម្រាប់ការសិក្សានេះ ទិន្នន័យស្តីពីគណនេយ្យទទួលបានពីសម្ភាសន៏ និង ការស្ទង់មតិតាម ទូរស័ព្ទជាមួយគណនេយ្យករ ប្រធានផ្នែកហិរញ្ញវត្ថុ និង តំណាងផ្សេងៗទៀតរបស់ក្រុមហ៊ុនផលិតកៅស៊ូចំនួន ៤៥ នៅកម្ពុជា។ យើងរកឃើញថា ទោះបីជាមានលក្ខខណ្ឌផ្លូវច្បាប់ក្នុងប្រតិបត្តិតាម IFRS ឬ IFRS សម្រាប់សហគ្រាសខ្នាតតូច និង មធ្យមក្តី ក៏គ្មានក្រុមហ៊ុនផលិតកៅស៊ូឧស្សាហកម្មនៅកម្ពុជាណាមួយ ដែលមានរោងចក្រកែច្នៃដែលប្រតិបត្តិតាមស្តង់ដារទាំងនេះឡើយ។ ផ្ទុយទៅវិញ ក្រុមហ៊ុនផលិតកៅស៊ូកម្ពុជានៅតែបន្តកំណត់តម្លៃជ័រកៅស៊ូរបស់ខ្លួនទៅតាមថ្លៃ ដើមពីមុន។
ដំបូងឯកសារនេះនិងបង្ហាញពីខ្លឹមសារសង្ខេបនៃឧស្សាហកម្មកៅស៊ូនៅកម្ពុជា និង ក្រមខ័ណ្ឌ និយ័តកម្មគណនេយ្យដែលគេប្រើប្រាស់នៅកម្ពុជា។ បន្ទាប់មក យើងនិងពិនិត្យឡើងវិញលើលក្ខខណ្ឌតម្រូវរបស់ IAS 41 ក្នុងវិស័យកសិកម្មដែលអនុវត្តចំពោះការប្រមូលផលកៅស៊ូក្រែប បូក រួមនឹងការពិភាក្សាដោយសង្ខេបពីលទ្ធផលរកឃើញ។
ផ្នែកចុងក្រោយនៃឯកសារនេះនឹងបង្ហាញពីការពិនិត្យឡើងវិញលើរបៀបដែលក្រុមហ៊ុនផលិតកៅស៊ូអាចបង្ហាញពីផលចំនេញ និង ការខាតបង់ពីតម្លៃទីផ្សារពាក់ព័ន្ធ នឹង ផលិតផលកសិកម្ម ក្នុងរបាយការណ៏ហរិញ្ញវត្ថុរបស់ខ្លួនដោយប្រតិបត្តិតាម IFRS។